កម្មវិធីជប់លៀងតំណាងចែកចាយរបស់ Midea ប្រចាំឆ្នាំ2025

History
ប្រទេស/តំបន់
alt Combodia
កម្មវិធីជប់លៀងតំណាងចែកចាយរបស់ Midea ប្រចាំឆ្នាំ2025
2025/10/20

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Midea Cambodia មានកិត្តិយសក្នុងការ

រៀបចំកម្មវិធីជប់លៀងជួបជុំតំណាងចែកចាយជាប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយមោទនភាពនៅកោះពេជ្រ ស៊ីធីហល ក្នុងទីក្រុងភ្នំពេញ។ ក្រោមប្រធានបទ “១៥ ឆ្នាំនៃឧត្តមភាពក្នុងការកសាងអនាគតរួមគ្នា” គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលក្រុមហ៊ុនបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី ១៥ នៃការដំណើរការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ការទទួលស្គាល់នូវភាពជាដៃគូរសហការ និងការច្នៃប្រឌិតបានខ្ពស់

នៅក្នុងឱកាសជួបជុំនូវតំណាងចែកចាយចំនួន 500 ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស ដែលសុទ្ធសឹងតែរួមចំណែកខ្ពស់

បំផុតក្នុងការប្រារព្ធកម្មវិធីមួយនេះឲ្យទទួលបាននូវភាពជោគជ័យ។ ដោយមានមានវត្តមានអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ លោក Owen Xu អគ្គនាយកក្រុមហ៊ុន Midea Cambodia រួមជាមួយនឹងបណ្តាផ្នែកគ្រប់គ្រងជាន់ខ្ពស់ពី APAC និងផ្នែកផលិតផលរបស់ Midea ។ ការថ្លែងសុន្ទរកថាស្វាគមន៍ដោយ នាយកគ្រប់គ្រងទូទៅ លោក Yang Yanchun បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរសហការទូទាំង 25 ខេត្តក្រុងចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកផលិតផល Midea ទៅកាន់ផ្ទះរបស់ប្រជាជន

កម្ពុជា និងពង្រឹងនូវវត្តមាននៃការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុននាទូទាំងប្រទេស។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនកម្ពុជាសម្រាប់ការបន្តជឿជាក់ និងគាំទ្រក្នុងការជ្រើសរើសផលិតផល Midea ដែលមានសារៈសំខាន់សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។

ការដាក់តាំងបង្ហាញផលិតផលសេរ៊ីថ្មី និងមុខងារសំខាន់ៗរបស់ផលិតផល

កម្មវិធីសន្និសីទបានលើកឡើងពីការច្នៃប្រឌិតចុងក្រោយបំផុតរបស់ Midea ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់គ្រួសារកម្ពុជា។ ក្នុងចំណោមផលិតផលដែលមានលក្ខណៈពិសេស នោះគឺម៉ាស៊ីនត្រជាក់ Celest Inverter ​ប្រភេទជាប់ជញ្ជាំងដែលបំពាក់ដោយ HYPER GRAPFINS សម្រាប់ពង្រឹងភាពធន់នឹងអាកាសធាតុខាងក្រៅ និង AI ECOMASTER សម្រាប់សន្សំសំចៃថាមពលកាន់តែឆ្លាតវៃ និងផ្តល់ផាសុកភាព។ ជាមួយនោះផងដែរយើងក៏បានណែនាំនូវផលិតផលថ្មីនោះគឺ ម៉ាស៊ីនចំហុយឆ្លាតវៃស៊េរីថ្មីរបស់ Midea ដែលជាឧបករណ៍

ប្រើប្រាស់ក្នុងផ្ទះបាយ 4-in-1 ដែលអាចប្រើប្រាស់បានដែលរួមបញ្ចូលគ្នានូវមុខងារ កម្តៅ ស្ទីម ដុត អាំង និងបំពងដោយ

មិនប្រើខ្លាញ់។ ដោយមានការចូលរួមពីចុងភៅល្បីឈ្មោះ ម៉ាលីន បាននាំយកផលិតផលមកបង្ហាញជាមួយនឹងការបង្ហាញផ្ទាល់ ដោយបង្ហាញពីរបៀបដែលធ្វើឱ្យការចម្អិនអាហារប្រចាំថ្ងៃកាន់តែលឿន មានសុខភាពល្អ និងកាន់តែរីករាយ។ ទន្ទឹមនឹងចំណុចលេចធ្លោទាំងនេះ Midea បានបង្ហាញផលិតផលពេញលេញរបស់ខ្លួន ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាពខ្ពស់ ដែលធ្វើអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ការរីកចម្រើន និងការចូលរួមចំណែកក្នុងការងារសង្គម

នៅក្នុងឆ្នាំ ២០២៤ ទោះបីជាទីផ្សារមានប្រកួតប្រជែងខ្លាំងក៏ដោយ Midea Cambodia នូវតែអាចសម្រេចបានកំណើននៃ កំណត់ត្រា ដែលជំរុញដោយគុណសម្បត្តិដ៏ខ្លាំងក្លានៃផលិតផល  និងរួមបញ្ចូលគ្នានូវគុណតម្លៃផលិតផលដែលអាច

ប្រកួតប្រជែងតម្លៃនៅលើទីផ្សារ។ ក្រុមហ៊ុនក៏បានពង្រឹងសេវាកម្មអតិថិជនជាមួយនឹងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់​គ្រង Midea​ I-Service ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែលឿន និងគួរឱ្យទុកចិត្តជាងមុន។ ជាមួយគ្នានេះ Midea បានពង្រឹងតួនាទីរបស់ខ្លួនជាម៉ាកដែលចូលរួមនូវចំណែកការងារក្នុងសង្គម តាមរយៈការចូលរួមចំណែកដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ដែលជាគំនិតផ្តួចផ្តើមដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ Midea Cambodia ក្នុងការឆ្លើយតបនឹងការងារសង្គមវិញ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះនៅឆ្នាំ 2025 និងឆ្នាំខាងមុខ។

កម្មវិធីខួប ១៥ ឆ្នាំនៃក្រុមហ៊ុន Midea Cambodia

ដើម្បីកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ Midea Cambodia នឹងណែនាំយុទ្ធនាការគម្រប់ខួប 15 ឆ្នាំ ដែលបង្ហាញពីការផ្សព្វផ្សាយផ្តាច់មុខ និងសកម្មភាពចូលរួមទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន និងដៃគូដ៏ស្មោះត្រង់ តាំងពីថ្ងៃចាប់ផ្តើមដំបូងរហូតដល់ការសាងនូវអនាគតដ៏រឹងមាំជាមួយគ្នាផងដែរ។

ការបេ្តជ្ញារចិត្តនាពេលអនាគត

ការប្ដេជ្ញាចិត្តរបស់យើងទៅថ្ងៃអនាគត គឺការចែកចាយផលិតផលប្រកបដោយនិរន្តរភាពកាន់តែឆ្លាតវៃ ពង្រឹងភាពជាដៃគូ និងពង្រីកការចាប់ដៃជាមួយតំណាងចែកចាយ និងអតិថិជនរបស់យើង ដើម្បីនាំមកនូវតម្លៃយូរអង្វែងដល់គ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

តំណភ្ជាប់ទៅកាន់វីដេអូនៃកម្មវិធី: https://www.youtube.com/watch?v=BfDWCHWmuSw