ក្រុមហ៊ុន Midea Cambodia ពង្រឹងផ្នែកផ្តល់សេវាកម្មជូនអតិថិជនដោយផ្តល់នូវម៉ូតូថ្មីបន្ថែម
រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ – Midea Cambodia ដែលជាក្រុមហ៊ុនលក់ឧបករណ៍អេឡិត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានដ៏គួរឲ្យទុកចិត្ត បានឈានទៅមុខមួយជំហានទៀតក្នុងការផ្តល់ទំនុកចិត្តជូនអតិថិជន ដោយប្រគល់ម៉ូតូទៅកាន់ផ្នែកសេវាកម្មថ្មីចំនួន ៥ គ្រឿង។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីគោលដៅក្នុងការផ្តល់សេវាបានលឿនរហ័ស ទំនុកចិត្ត និងកាន់តែងាយស្រួលសម្រាប់អតិថិជនទូទាំងប្រទេសកម្ពុជា។