រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥
ខួបទី ១៥ ឆ្នាំរបស់ Midea នៅក្នុងប្រទេសកម្ពុជា
ជាចំណែកមួយនៃខួបលើកទី 15 របស់យើង ក្រុមហ៊ុន Midea Cambodia បានបរិច្ចាគឧបករណ៍ប្រើប្រាស់ ក៏ដូចជាសម្ភារៈសិក្សាមួយចំនួនទៅកាន់សិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ ក្នុងការឆ្លើយតបនូវការ បេជ្ញាចិត្តរបស់យើងចំពោះការងារក្នុងសង្គម។
កម្មពិធីនេះប្រព្រឹត្តទៅយ៉ាងមានតម្លៃ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មន្ត្រីមូលដ្ឋាន និងឃុំ សង្កាត់ និងក្រុមថ្នាក់ដឹកនាំសាលា។

អំណោយនោះរួមមាន ម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង កង្ហារជាប់ជញ្ជាំង ម៉ាស៊ីនចម្រោះទឹកក្តៅទឹកត្រជាក់ ឈុតបង់កៅអី និងបង់កៅអីថ្ម ព្រមទាំងសម្ភារៈសិក្សាដល់សិស្សក្រីក្រនៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។ ការចូលរួមចំណែកនេះមានគោលបំណងពង្រឹងបរិយាកាសរៀនសូត្រ ជំនួយសម្ភារៈសិក្សា និងបង្កើតបរិយាកាសសិក្សាកាន់តែគាំទ្រសម្រាប់ទាំងគ្រូ និងសិស្ស។

ឯកឧត្តម បណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។ លោកបានកោតសរសើរដល់ក្រុមហ៊ុន Midea Cambodia ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការផ្តល់អំណោយដល់សហគមន៍ និងលើកទឹកចិត្តដល់អាជីវកម្មជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍មូលដ្ឋាន។
លោកបានកត់សម្គាល់បន្ថែមទៀតថា ការរួមចំណែករបស់ Midea ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន និងការខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពក្នុងការបង្កើតផលវិជ្ជមានទៅកាន់ទីកន្លែងនេះផងដែរ។
នៅក្នុងសេចក្តីបញ្ចប់ លោកឯកអគ្គរាជទូតបានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមរបស់ Midea នឹងដើរតួជាការបំផុសគំនិត និងជាគំរូសម្រាប់អាជីវកម្មផ្សេងទៀត - លើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពសប្បុរសធម៌ដែលផ្តល់ផលប្រយោជន៍ដល់សាលារៀន ស្ថាប័នអប់រំ និងសហគមន៍ទូទាំងប្រទេសកម្ពុជា។

ពិធីប្រគល់អំណោយនេះមិនត្រឹមតែជាចំណែកក្នុងខួបលើកទី 15 របស់ក្រុមហ៊ុន Midea Cambodia ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីជំនឿរបស់ក្រុមហ៊ុនដែលថាភាពជោគជ័យនៃអាជីវកម្មដើរទន្ទឹមគ្នាជាមួយនឹងទំនួលខុសត្រូវសង្គម។ ឆ្ពោះទៅមុខ ក្រុមហ៊ុន Midea Cambodia នឹងបន្តវិនិយោគលើគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការអប់រំ សុខុមាលភាពសហគមន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងប្រទេស។
សម្រាប់លេខទំនាក់ទំនងក្រុមហ៊ុន:
Phone: (+855) 085 248 777
Facebook: https://www.facebook.com/MideaCambodia
Video Link: https://youtu.be/pNpdopZhq6Q?si=sQSLlMOsRxi-NWsj
