ភ្នំពេញ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ — ក្នុងថ្ងៃទិវាលោកឪពុក ក្រុមហ៊ុន Midea Cambodia បានផ្តល់នូវការគោរព លោក មឿន ចំរើន ដែលបានលះបង់ពេលវេលាស្ទើរតែមួយជីវិតរបស់គាត់ក្នុងការចិញ្ចឹមកុមារកំព្រាជាង ៧០ នាក់ នៅអង្គការថែទាំ និងបណ្តុះបណ្តាលកុមារកំព្រា (OCTO) ក្នុងខេត្តកំពង់ស្ពឺ។ ការធ្វើកម្មវិធីនេះដើម្បីទទួលស្គាល់នូវក្តីស្រឡាញ់ ការលះបង់ និងការប្តេជ្ញាចិត្តជាច្រើនទសវត្សរ៍របស់លោក មឿន ចំរើន ដោយផ្តល់កិត្តិយសដល់លោកមិនត្រឹមតែជាអ្នកមើលថែក្មេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃភាពជាឪពុកដ៏ពិតប្រាកដផងដែរ។
ពាក្យមួយម៉ាត់ក្នុងការហៅថា “លោកឪពុក” ពីក្មេងៗជាច្រើនដោយក្តីស្រលាញ់ពីកូនៗចំពោះ លោកគ្រូ
ចំរើន បានក្លាយជាឪពុកម្តាយទី២ សម្រាប់ក្មេងៗកំព្រាដែលគ្មានគ្រួសារ។ តាមរយៈការលះបង់ដោយមិនចេះនឿយហត់របស់គាត់ គាត់ផ្តល់ទីជំរក ការអប់រំ និងការណែនាំ ដោយចិញ្ចឹមពួកគេដោយតម្លៃនៃសេចក្តីសប្បុរសធម៌ ភាពក្លាហាន និងទំនួលខុសត្រូវខ្ពស់។ សម្រាប់ក្មេងៗ គាត់មិនត្រឹមតែជាអាណាព្យាបាល តែគាត់ជាវីរបុរស អ្នកប្រៀនប្រដៅរកផ្លូវល្អ និងជាប្រភពនៃក្តីសង្ឃឹម។
ជាលើកទីមួយដែល ក្រុមហ៊ុន Midea Cambodia បានរៀបចំការកម្មពិធីដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកើតឡើងដំបូងបំផុតក្នុងជីវិតរបស់លោក មឿន ចំរើន។ព្រឹត្តិការណ៍រំជួលចិត្តបានធ្វើឲ្យមណ្ឌលកុមារកំព្រាទទួលបាននូវក្ដីអំណរ និងការដឹងគុណ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ជានិរន្តរ៍សម្រាប់លោកគ្រូ និងកុមារកំព្រា។
ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ក្រុមហ៊ុន Midea Cambodia បានបរិច្ចាកម៉ាស៊ីនបោកគក់ទ្វារពីលើទម្ងន់ 12 គីឡូ ដែលជាអំណោយមានអត្ថន័យ ដើម្បីសម្រួលដល់ការមើលថែទាំគ្រួសារប្រចាំថ្ងៃ និងបង្កើតបរិយាកាសដែលមានសុខភាពល្អ និងផាសុកភាពជាងមុនសម្រាប់កុមារទាំងអស់។
កញ្ញា ហាក់ រីណា ជំនួយការប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Midea Cambodia មានប្រសាសន៍ថា “ការធ្វើជាលោកឳពុកទៅបាន គឺកើតឡើងអំពីសេចក្តីស្រឡាញ់ ការលះបង់ និងការការពារ។”
ការបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅពីលោក មឿន ចំរើនចំពោះកម្មវិធីមួយនេះ៖
“កម្មវិធីដ៏នឹកស្មានមិនដល់មួយនេះបានធ្វើឲ្យខ្ញុំដក់នូវអារម្មណ៏មួយជ្រាលជ្រៅដែលមិនអាចបំភ្លេចបាន ខ្ញុំសូមអរគុណជាខ្លាំងដ៏ក្រុមហ៊ុន Midea Cambodia ដែលតែងតែផ្តល់នូវក្តីស្រឡាញ់មិនចំពោះតែខ្ញុំ ផ្ទាល់នោះទេ ថែមទាំងផ្តល់នូវភាពកក់ក្តៅដល់កូនៗជាច្រើនដែលនៅក្នុងមណ្ឌលទៀតផង។”
ការដឹកនាំដោយគុណតម្លៃនៃមនុស្សធម៌ ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ Midea Cambodia បន្តគាំទ្រសហគមន៍ជាមួយនឹងគំនិតផ្តួចផ្តើមដែលនាំមកនូវក្តីសុខ សេចក្តីថ្លៃថ្នូរ និងផ្តល់ឱកាសដល់អ្នកដែលត្រូវការជំនួយ។
ទិវាលោកឪពុកនេះ ក្រុមហ៊ុនសូមគោរពជូនពរលោក មឿន ចំរើន ដែលជាគំរូពិត នៃសេចក្តីក្លាហាន និងក្តីមេត្តា រំឭកយើងថា ភាពជាឪពុក មិនត្រឹមតែសម្តៅទៅលើសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងតស៊ូដើម្បីចិញ្ចឹមបីបាច់ក្មេងៗឲ្យមានអនាគតល្អនាពេលខាងមុខ។
“អរគុណសម្រាប់ការជ្រើសរើសធ្វើជាឳពុកដែលពោរពេញដោយក្តីស្រឡាញ់”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 ជាមួយនឹងកុមារតែ 17 នាក់ប៉ុណ្ណោះ អង្គការថែទាំកុមារកំព្រា (OCTO) បានរីកចម្រើនទៅរកទីជម្រកដែលមានសុវត្ថិភាពសម្រាប់កុមារជាង 73 នាក់ ដែលក្នុងនោះ 64 នាក់រស់នៅក្នុងមជ្ឈមណ្ឌល និងជាង 10 នាក់រស់នៅខាងក្រៅដោយផ្តល់នូវជំនួយផ្សេងៗតាម តម្រូវការ។ សព្វថ្ងៃនេះ មណ្ឌលកុមារកំព្រាមានអ្នកមើលថែចំនួន ១៩ នាក់ ដែលផ្តល់ការថែទាំប្រចាំថ្ងៃ អាហារ ការអប់រំ និងជំនួយផ្លូវចិត្តដល់ក្មេងៗ។ លើសពីតម្រូវការមូលដ្ឋាន OCTO
ក៏ផ្តល់ជូននូវថ្នាក់ភាសាអង់គ្លេស និងតន្ត្រី ក៏ដូចជាការបណ្តុះបណ្តាលក្នុងការសិក្សាអំពីរុក្ខជាតិ ជួយកុមារអភិវឌ្ឍជំនាញសម្រាប់អនាគតដ៏ភ្លឺស្វាង។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ មណ្ឌលកុមារកំព្រានៅតែបន្តប្រឈមមុខនឹងបញ្ហាដូចជា ថវិកាមានកម្រិត កង្វះខាត់ធនធាន និងការលំបាកក្នុងការផ្តល់ការថែទាំផ្ទាល់ខ្លួនដល់កុមារគ្រប់រូប។
លោកគ្រូនាយក: Mr. Moeun Chamroeun
លេខទំនាក់ទំនង: 098 718 134
ទីតាំង: https://maps.app.goo.gl/fckR6FpB72ptJbc89
លេខទំនាក់ទំនងក្រុមហ៊ុនៈ
📞លេខទំនាក់ទំនង: (+855) 085 248 777
📱 Facebook: Midea Cambodia
🎥 វីដេអូ :https://youtu.be/J6rQeyFLbnw?si=6QqZEvhpsPQORLpI