ក្រុមហ៊ុន Midea Cambodia ពង្រឹងផ្នែកផ្តល់សេវាកម្មជូនអតិថិជនដោយផ្តល់នូវម៉ូតូថ្មីបន្ថែម

History
ប្រទេស/តំបន់
alt Combodia
ក្រុមហ៊ុន Midea Cambodia ពង្រឹងផ្នែកផ្តល់សេវាកម្មជូនអតិថិជនដោយផ្តល់នូវម៉ូតូថ្មីបន្ថែម
2025/10/20

រាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ – Midea Cambodia ដែលជាក្រុមហ៊ុនលក់ឧបករណ៍អេឡិត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានដ៏គួរឲ្យទុកចិត្ត បានឈានទៅមុខមួយជំហានទៀតក្នុងការផ្តល់ទំនុកចិត្តជូនអតិថិជន ដោយប្រគល់ម៉ូតូទៅកាន់ផ្នែកសេវាកម្មថ្មីចំនួន ៥ គ្រឿង។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីគោលដៅក្នុងការផ្តល់សេវាបានលឿនរហ័ស ទំនុកចិត្ត និងកាន់តែងាយស្រួលសម្រាប់អតិថិជនទូទាំងប្រទេសកម្ពុជា។

សេវាកម្មលឿន និងកាន់តែឆ្លាតវៃ

ក្នុងគោលបំណងពង្រឹងសមត្ថភាពបម្រើសេវាកម្មកាន់តែល្អ ជាងជំនាញបច្ចេកទេសលើសេវាកម្មជួសជុលរបស់ Midea អាចផ្តល់សេវាកម្មដល់អតិថិជនបានលឿនជាងមុន កាត់បន្ថយពេលវេលារងចាំដោយឆ្លើយតបក្នុងរយៈពេលខ្លី និងពង្រឹងទំនុកចិត្តលើសេវាក្រោយការលក់។
ម៉ូតូថ្មីផ្នែកសេវាកម្មអាចផ្តល់៖

·       ការឆ្លើយតបរហ័សជាងមុន ដោយសារការចល័តមានប្រសិទ្ធភាពរហ័ស។

·       ការជួសជុល និងថែទាំពេញលេញ ដោយបុគ្គលិក បានទទួលការបណ្តុះបណ្តាលច្បាស់លាស់។

·       ការត្រួតពិនិត្យ និងផ្លាស់ប្តូរសម្ភារៈគ្រឿងបន្លាស់ដែលត្រូវការបានទាន់ពេលវេលា។

ដើម្បីគាំទ្រលើសេវាកម្មនេះ ក្រុមហ៊ុនមីឌា ខេមបូឌា ក៏បានប្រើប្រាស់ប្រព័ន្ធ Midea I-Service ផងដែរ ដែលជាប្រព័ន្ធឌីជីថលមួយ ដែលជួយសម្រួលដំណើរការការងារ បង្កើនប្រសិទ្ធភាព និងធានាថាការសម្របសម្រួលរវាងក្រុមបច្ចេកទេស និងផ្នែកផ្តល់សេវាកម្មអតិថិជនបានទាន់ពេលវេលា។

ការបេជ្ញាចិត្តលើសពីការលក់ផលិតផលធម្មតា

“ម៉ូតូថ្មីទាំងនេះ នឹងជួយគាំទ្រផ្នែកផ្តល់សេវាកម្មរបស់យើងក្នុងការធ្វើដំណើរងាយស្រួល និងមានប្រសិទ្ធភាពក្នុងការទៅផ្ទះអតិថិជន”  លោក តាំង ប៊ុនអាង  ជាប្រធានផ្នែកគ្រប់គ្រងសេវាកម្មជួសជុលក្រុមហ៊ុន Midea Cambodia បានបន្ថែមទៀតថា “អតិថិជនទទួលបានទំនុកចិត្តពីយើង មិនត្រឹមតែទៅលើគុណភាពផលិតផលថ្មីទេ ប៉ុន្តែសម្រាប់សេវាកម្មក្រោយការលក់ដែលអាចទុកចិត្តបានផងដែរ។ ម៉ូតូថ្មីទាំងនេះ គឺជាឧទាហរណ៍ច្បាស់លាស់មួយនៃការវិនិយោគលើការផ្តល់សេវា កម្មមួយដ៏ល្អ ដើម្បីផ្តល់នូវសេវាល្អដូចដែលយើងបានសន្យា ។”

ការពង្រីកនូវយានជំនិះផ្តល់សេវាកម្ម

ការវិនិយាគលើផ្នែកសេវាកម្មសម្រាប់ម៉ូតូ ៥ គ្រឿងថ្មីនេះ បង្ហាញពីយកចិត្តទុកដាក់ និងការប្តេជ្ញារបស់ ក្នុងការកែលម្អសេវាកម្មជូនដល់អតិថិជន។ បន្ទាប់ពីការបើកដំណើរការយានជំនិះបន្ថែមដូចជា រថយន្តដឹកទំនិញ​ ១ គ្រឿង និងរថយន្តកទំនិញ​ខ្នាតតូច ២ គ្រឿងកាលពីឆ្នាំមុន ដោយក្រុមហ៊ុនបន្តពង្រឹងសមត្ថភាពផ្នែកសេវាកម្ម។ យានជំនិះកាន់តែច្រើននេះ អាចឆ្លើយតបទៅតាមតម្រូវការអតិថិជនផ្សេងៗ ក្នុងការអនុវត្តបានយ៉ាងច្បាស់លាស់ ចាប់ពីការធ្វើដំណើរទៅផ្ទះអតិថិជនដោយរហ័ស រហូតដល់ផ្តល់សេវាកម្មទំហំធំគ្រប់ប្រភេទ នេះដើម្បីធានាការផ្តល់ជូនដោយមានវិជ្ជាជីវៈទូទាំងភ្នំពេញ និងបណ្តាខេត្តផ្សេងៗ។

ជំរុញកំណើន និងទំនុកចិត្តនៅកម្ពុជា

ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្នុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុន Midea Cambodia  នូវតែអាចសម្រេចបានកំណើនខ្លាំង ដោយសារផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងក្នុងទីផ្សារ។ ការផ្តោតលើសេវាកម្មល្អឥតខ្ចោះជាថ្មីនេះ សម្គាល់ពីទស្សនៈរយៈពេលវែងរបស់ក្រុមហ៊ុន៖ 

ការបង្កើតម៉ាកមួយដែលផ្តល់មិនត្រឹមតែបច្ចេកវិទ្យាទំនើប និងភាពផាសុកភាពទេជូនដល់អតិថិជន ប៉ុន្តែថែមទាំងផ្តល់ភាពស្ងប់ចិត្តដល់គ្រួសារកម្ពុជាទាំងអស់។

ចំពោះអនាគតខាងមុខរបស់ Midea Cambodia មានផែនការពង្រីកសេវាទៅទូទាំងប្រទេស ជាមួយនឹងយានជំនិះបន្ថែម និងដំណោះស្រាយឌីជីថលថ្មីៗ ដើម្បីបន្ថែមបទពិសោធន៍ល្អឥតខ្ចោះសម្រាប់អតិថិជន។

ពត៌មានពីផ្នែកបម្រើសេវាកម្មអតិថិជន

📍 អាស័យដ្ឋាន: #88, ផ្លូវ 338, សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ. លេខកូដតំបន់: 120107

🕒 ម៉ោងធ្វើការ: ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៏ , 8:00 ព្រឹក– 5:00 ល្ងាច

📞 លេខទូរស័ព្ទ: 085 777 203 | 085 777 189

តំណភ្ជាប់វីដេអូ: https://youtu.be/RNmDSwVK-I0?si=HvQLvd1T9yAyTP-5